កីឡា

នាង Harper Seven Beckham នឹងបើកដំណើរការ ម៉ាកផលិតផលគ្រឿងសម្អាង ដែលបំផុសគំនិត ដោយ K-beauty ក្នុងអាយុ ១៥ ឆ្នាំ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Harper Seven Beckham ជាកូនស្រី របស់អតីតកីឡាករ បាល់ទាត់ឆ្នើម អង់គ្លេស David និងអ្នកនាង Victoria Beckham កំពុងរៀបចំបើកដំណើរការម៉ាកផលិតផល សម្រស់ផ្ទាល់ខ្លួនរបស់នាង HIKU by Harper ដែលបានបំផុសគំនិតដោយនិន្នាការ នៃការថែរក្សាស្បែករបស់កូរ៉េ។

យោងតាមទស្សនាវដ្តី Hello បាននិយយាថា ម៉ាកនេះអាចបង្ហាញខ្លួនជាលើកដំបូងនៅរដូវក្តៅនេះ ហើយមានគោលដៅលើអ្នកប្រើប្រាស់ Gen Z និង Gen Alpha។ ការវិនិយោគនេះត្រូវបានចុះបញ្ជីក្រោមក្រុមហ៊ុនមួយឈ្មោះថា H7B Limited ជាឈ្មោះដែលបានមកពីឈ្មោះពេញរបស់ Harper។

ខណៈម៉ាកនេះមិនទាន់បានបើកដំណើរការជាផ្លូវការនៅឡើយ ការរៀបចំកំពុងត្រូវបានរាយការណ៍ថា កំពុងដំណើរការនៅពីក្រោយឆាក។ ការថតរូបថ្មីៗនេះភ្ជាប់ទៅនឹងគម្រោងនេះត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ ហើយនឹងមានការសម្ងាត់ ដោយទាំង David និង Victoria មានវត្តមានដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

អ្នកជំនាញក្នុងវិស័យនេះ និយាយថា គម្រោងនេះកំពុងត្រូវបានចាត់ទុកថា ជាគម្រោងផ្ទាល់ខ្លួនរបស់ Harper ជាជាងការពង្រីក អាណាចក្រអាជីវកម្មរបស់គ្រួសារ Beckham ។ អ្នកសង្កេតការណ៍ឧស្សាហកម្មបានលើកឡើងថា ម៉ាកយីហោនេះអាចទាក់ទាញការ ចាប់អារម្មណ៍យ៉ាងឆាប់រហ័សក្នុងចំណោម អ្នកប្រើប្រាស់គ្រឿងសម្អាងវ័យក្មេង៕

Most Popular

To Top