កីឡា

Dembele​លើកឡើង អំពីអនាគតរបស់ខ្លួន ជាមួយនឹង PSG ខណៈមានព័ត៌មាន ផ្ទេរចូលរួម Man City

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele កំពុងទទួរងព័ត៌មាន អំពីការចាកចេញពីក្លឹបបារាំង PSG ក្រោយពេលដែលក្លឹប Man City ហាក់បង្ហាញសញ្ញាអំពីការចង់បានកីឡាកររូបនេះ។

Dembele វ័យ២៨ឆ្នាំ បានលើកឡើងអំពីបញ្ហានេះ ប្រាប់អ្នកកាសែតដែរ ដោយបញ្ជាក់ថាបច្ចុប្បន្ន កុងត្រាមិនស្ថិតនៅក្នុងដៃ របស់គាត់ឡើយប៉ុន្តែគាត់នៅតែ ផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅ លើទំរង់លេងនៅក្នុងទីលាន ប្រកួតនៅឡើយ។

យ៉ាងណាក្តីបច្ចុប្បន្នកុងត្រាចាស់ ដែលបន្តរហូតដល់ឆ្នាំ២០២៨ គឺមិនមានអ្វីប្រែប្រួលនៅឡើយទេប៉ុន្តែក៏មិនទាន់មាន ការពិភាក្សាអំពីការបន្តកុងត្រាថ្មីនៅឡើយដែរ ខណៈដែលគេឃើញមានវត្តមាន របស់ប្រធានផ្នែកកីឡារបស់ Man City កំពុងចាប់ផ្តើមធ្វើការងារចរចាទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top