យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលមកដល់តំណាក់កាលចុងក្រោយហើយនៃការចរចាដើម្បីអាចផ្ទេរកីឡាករ Fabio Vieira ចេញពីបញ្ជីក្រុមរបស់ខ្លួន។
កីឡាកររូបនេះបច្ចុប្បន្នកំពុងលេងបានយ៉ាងល្អជាមួយនឹងក្លឹប Hamburg ក្នុងនាមជាកីឡាករខ្ចីជើងហើយទំនងជាមិនមានបំណងចង់វិលត្រឡប់មកអង់គ្លេសវិញនោះទេ។
កីឡាករខ្សែបម្រើប៉ទុយហ្គាល់រូបនេះនឹងត្រូវបន្តលេងជាមួយនឹងក្លឹបនៅអាល្លឺម៉ង់នេះបន្តទៀតខណៈដែលក្លឹបទាំងពីរកំពុងព្យាយាមចរចាគ្នាជាពិសេស Hamburg ដើម្បីសុំទំលាក់តម្លៃខ្លួនដែល Arsenal បានទាមទារកន្លងមក។
សម្រាប់កីឡាករនិង Hamburg វិញលក្ខខណ្ឌទាំងឡាយគឺបានព្រមព្រៀងគ្នារួចរាល់ហើយរងចាំតែការសម្រេចចិត្តរបស់ Arsenal ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
