យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ្នកមានបុណ្យ Barcelona ក្រោយការប្រកួតយកជ័យជំនះលើ Newcastle ក្នុងក្របខណ្ឌ Champions Leauge នោះប៉ុន្តែប្រហែលជាត្រូវខាតបង់ធ្ងន់ធ្ងរទៅវិញ។
ពេលនេះ Barcelona កំពុងជួបបញ្ហាដោយកីឡាករអ្នកចាំទីដៃទី១របស់ខ្លួនកីឡាករ Joan Garcia បានទទួលរងរបួសធ្ងន់ធ្ងរហើយថែមទាំងអាចបន្តព្យាបាលរយៈពេលយូរផងដែរ។
យ៉ាងណាក្តីក្នុងស្ថានភាពនេះគេជឿជាក់ថាកីឡាករ Wojciech Szczesny ទំនងជានឹងត្រូវចូលខ្លួនមកជំនួសដៃទី១របស់ Barcelona និងគឺជាឳកាសថ្មីសម្រាប់អ្នកចាំទីប៉ូឡូញជើងចាស់រូបនេះបង្ហាញខ្លួនសាជាថ្មីក្រោយខកខានអស់រយៈពេលជាយូរមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
