ភ្នំពេញ ៖ កីឡាករ-កីឡាការិនី វាយកូនបាល់ក្រសួងការពារជាតិគ្រងតំណែងជើងឯក ខណៈក្លិបកីឡាវាយកូនបាល់ ក្រសួងមហាផ្ទៃ ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៦ ដល់ ១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ជាកិត្តិយស ពីសំណាក់លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យជំនាញនៃក្រសួងអប់រំ យុវជន និងកីឡានៅទីលានហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ។

កីឡាករ-កីឡាការិនីវាយកូនបាល់ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយទទួលបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង កីឡាករ-កីឡាការិនីវាយកូនបាល់ក្រសួងមហាផ្ទៃទទួលបានមេដាយមាស២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង កីឡាករ-កីឡាការិនីវាយកូនបាល់បាត់ដំបង ទទួលបានមេដាយប្រាក់១ គ្រឿង កីឡាករ-កីឡាការិនីវាយកូនបាល់ព្រះវិហារ ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង និងកីឡាករ-កីឡាការិនីវាយកូនបាល់សេដ្ឋកិច្ច ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។

ការប្រកួតនេះមានកីឡាករ-កីឡាការិនីវាយកូនបាល់ចំនួន ៦០ នាក់ ក្នុងនោះកីឡាការិនី ៨ នាក់ កីឡាករ ៥២ នាក់ និងគណៈប្រតិភូចំនួន ១៨ នាក់មក ៩ សមាគម និងក្លឹបរួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្លឹបកីឡាវាយកូនបាល់អូឡាំពិក ក្លឹបកីឡាវាយកូនបាល់ អរុណរះ និងខេត្តកែប។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំនេះ មានមាន ៥ វិញ្ញាសា រួមមាន៖ការប្រកួត វាយឯកត្តជន បុរស ការប្រកួត វាយឯកត្តជន នារី ការប្រកួត វាយគូបុរស និងការប្រកួត យុវជនអាយុក្រោម១៨ឆ្នាំ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា៕


