កីឡា

ភ្នាក់ងារក្លឹប Newcastle តាមទស្សនាការ ប្រកួតរបស់កីឡាករ Pio Esposito

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Newcastle United ត្រូវបានគេដឹងថា កំពុងព្យាយាមស្វែងរកកីឡាករចំណូលថ្មី នៅក្នុងទីផ្សាររបស់អឺរ៉ុបនៅពេលរដូវក្តៅខាងមុខនេះ។

ចុងក្រោយនេះតារាឆ្នើមម្នាក់របស់ក្លឹប Inter Milan គឺកីឡាករ Pio Esposito បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបដែលមានមូលដ្ឋាននៅអង់គ្លេសនេះ។

ភ្នាក់ងាររបស់ Newcastle ថែមទាំងបានធ្វើដំនើរមកចូលរួមទស្សនាការប្រកួតរបស់កីឡាករកាលពីយប់ថ្ងៃសៅរ៍កន្លងមករវាងក្រុម Inter Milan និង Atalanta ទៀតផង។

កីឡាករ Francesco Pio Espositoគឺជាកីឡាករសញ្ជាតិអ៊ីតាលីដែលលេងក្នុងតំណែងខ្សែប្រយុទ្ធនៅ Inter Milan មានវ័យ២០ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top