យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Juventus នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Sandro Tonali ត្រឡប់មកចូលរួមក្លឹបនៅអ៊ីតាលីវិញជានិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កីឡាករផ្ទាល់ខ្លួនក៏តែងតែថែរក្សាចិត្តចង់វិលត្រឡប់ដូចគ្នាដែរនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់អ្នកជំនាញសារព័ត៌មានបាល់ទាត់ដ៏ល្បីលោក Fabrizio Romano ។
យ៉ាងនក្តីសម្រាប់ទីផ្សារនៅពេលនេះកីឡាករ Tonali អាចមានតម្លៃខ្លួនរហូតទៅដល់១០០លានអឺរ៉ូនិងវានឹងក្លាយទៅជាផលលំបាកមួយសម្រាប់ក្លឹបនៅអ៊ីតាលីមួយនេះដើម្បីធ្វើការងារ៕
ប្រែសម្រួល៖ស៊ុនលី
