ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានប្រកាសតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការប្រកាស តែងតាំងធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង តំណាងសហព័ន្ធកីឡាជាតិ ប្រភេទកីឡា អូឡាំពិកចំនួន ២៨ បានជ្រើសរើសលោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្តទៀតអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ ក្នុងការអភិឌ្ឍវិស័យ កីឡាអូឡាំពិករបស់កម្ពុជា ឲ្យដណ្តើមមេដាយជូនជាតិ ។ លោកទេសរដ្ឋមន្រ្តី ស្ដីពីស្នាដៃ និងសមិទ្ធផលធំៗ ដែលចលនា អូឡាំពិកកម្ពុជាសម្រេចបានក្នុងអាណត្តិ៤ឆ្នាំ (២០២២-២០២៦)៕



