ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានក្រុមកីឡាករ -កីឡាការិនី វ័យក្មេងឆ្នើមរបស់ខ្លួនដើម្បីត្រៀមខ្លួមចូលរួមការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទំាងប្រទេសឆ្នាំ២០២៦ បន្ទាប់ពីមន្ទីរអប់រំបានចំណាយពេល ៧ ថ្ងៃប្រព្រឹត្តចាប់ពីថ្ងៃទី១៥ ដល់២២ ខែមីនា ឆ្នាំ២០២៦ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯករាជធានីភ្នំពេញឆ្នាំសិក្សា ២០២៥-២០២៦ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា តំណាងឲ្យលោក ហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងនាយកវិទ្យាល័យនានា បានអញ្ជើញចូលរួមក្នុងឱកាសពិធីបិទការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំ២០២៦ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លើក ៧ ប្រភេទកីឡានៅវិទ្យាល័យជាស៊ីម បឹងកេងកង ដើម្បីចម្រាញ់រកក្រុម កីឡាករ-កីឡាការិនីឆ្នើមៗ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាងនាមជំនួសមុខឲ្យលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំ យុវជន និង កីឡារាជ ធានីភ្នំពេញ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានី គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែក គណៈនាយកវិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យជាស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យជាស៊ីមបឹងកេងកងបានសហការគ្នា បំពេញការងារបាន យ៉ាងល្អប្រសើរ ធ្វើឲ្យការប្រកួតនាពេលកន្លងមករហូតមក ដល់ថ្ងៃនេះ ទទួលបាន ជោគជ័យ ។
ដោយផ្អែកតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានបង្ហាញឲ្យឃើញថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាប្រចាំឆ្នាំ២០២៥-២០២៦ បានប្រព្រឹត្តទៅដោយរលូន និង ទទួលបានជោគជ័យ គួរជាទីមោទនៈ ដោយក្រុមកីឡានីមួយៗ បានគោរពទៅតាមគោលការណែនាំ របស់គណ:កម្មការ បច្ចេកទេស រៀបចំការប្រកួត បានយ៉ាងល្អប្រសើរជាពិសេសគណៈកម្មការ បច្ចេកទេស បានអនុវត្តផ្អែកទៅលើបទបញ្ហាបច្ចេកទេស របស់សហព័ន្ធកីឡាជាតិ និង សហព័ន្ធកីឡា អន្តរជាតិដែលមានជាធរមានអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបន្តថា ក្មួយៗដឹងហើយថា ការប្រកួតនាពេលនេះ មានគោលបំណង ចំនួន៣សំខាន់ៗ៖
ទី១ គឺជាការ ប្រកួត ដើម្បីផ្លាស់ប្តូរ នូវកម្រិតបច្ចេកទេស រវាងក្រុមមួយ ទៅក្រុមមួយទៀត ដើម្បីរកចំណុចល្អ និង ចំណុចខ្វះខាត បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។
ទី២ គឺជាការបម្រើឲ្យសុខភាពរាងកាយ កាលណា ក្មួយៗ ចូលរួមលេងកីឡាជាប្រចាំ ធ្វើឲ្យក្មួយៗមានសុខភាពល្អ កាយសម្បទានមាំមួន បញ្ញាឆ្លាតវៃ ឈ្នះនូវជំងឺដង្កាត់ផ្សេងៗ។
ទី៣ គឺការរិតចំណងមិត្តភាព សាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ឲ្យកាន់តែមានភាពភាពរីក ចម្រើន ស្របតាមគោលនយោបាយ កំណែទម្រង់ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តោត ទៅលើអាទិភាពគន្លឹះធំៗចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សន្និបាតបូកសរុប ការងារអប់រំឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅ ក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវ អនុវត្តបន្តសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ ប្រធានបទ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និង ភាពធន់” ក្នុង គោលបំណង ធ្វើបរិវត្តកម្ម ក្នុងវិស័យអប់រំ ឲ្យឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ជាពិសេស ក្រសួងអប់រំ បានធ្វើការកំណែទម្រង់លើវិស័យអប់រំកាយនិងកីឡា ដោយ បានដាក់ចេញនូវសូចនាករអនុវត្តស្តង់ដាសាលារៀនគំរូ ដូចជា ការអនុវត្តសកម្មភាពអប់រំកាយនិង កីឡាក្នុងម៉ោងសិក្សាដោយផ្តោតទៅលើទីធ្លាសម្រាប់ធ្វើសកម្មភាពបង្រៀនអប់រំកាយនិងកីឡា កាល វិភាគប្រចាំសប្តាហ៍ សៀវភៅសិក្សាគោល កម្មវិធីសិក្សាប្រចាំឆ្នាំ និងមានសម្ភារសម្រាប់បង្រៀន អប់រំ កាយកីឡាគ្រប់កម្រិតថ្នាក់ ក្នុងការអនុវត្ត សកម្មភាពកីឡា ក្រៅម៉ោងសិក្សា នៅគ្រឹះស្ថានសិក្សាសាធារ ណៈ និងឯកជន ត្រូវរៀបចំឲ្យមានទីលានកីឡា ក្លិបកីឡា កាលវិភាគបង្ហាត់កីឡាប្រចាំសប្តាហ៍ និង កៀរគរមូលនិធិ សម្រាប់ទ្រទ្រង់វិស័យកីឡាឲ្យរីកចំរើន ដើម្បីជំរុញចលនាយុវជនម្នាក់ ចេះលេង កីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត៕
ដោយ៖លី ភីលីព







