កីឡា

ក្រុមកីឡាប៉េតង់បងប្អូនឈ្នះមេដាយមាស នៃការប្រកួតកីឡាប៉េតង់ និងប៉ូលជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ វិញ្ញាសាវ័យចាស់ និងវិញ្ញាសា ៣ទល់នឹង ៣ នាក់

កណ្តាល៖ ក្រុមកីឡាប៉េតង់បងប្អូនបានគ្រងតំណែងជើងឯកការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ បន្ទាប់ពីក្រុមបានយកឈ្នះលើ ក្រុមកីឡាប៉េតង់ នាគរាជ ២ ក្នុងលទ្ធផល១៣ ទល់នឹង ៤ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវ័យចាស់ និងវិញ្ញាសា ៣ទល់នឹង ៣ នាក់ ដោយការប្រកួតដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្នុងឱកាសពិធីនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ បិទការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ នៅតាមទីលានប៉េតង់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលតំណាងឲ្យលោក ចេង សំអុលប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល និងលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ ព្រមទំាងក្លិបកីឡាប៊ូល និងប៉េតង់ចំនួន ២៦។

វិញ្ញាសាវ័យចាស់ និងវិញ្ញាសា ៣ទល់នឹង ៣ នាក់៖មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់បងប្អូន មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ នាគរាជ ២ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ នាគរាជ ១ ដោយយកឈ្នះលើក្រុមកីឡាប៉េតង់ កំពង់សំណាញ់ក្នុងលទ្ធផល១៣ ទល់នឹង ១២ នៅវគ្គផ្តាច់ព្រ័ត្រ។ វិញ្ញាសាវ័យចាស់ និងវិញ្ញាសា ២ ទល់នឹង ២ នាក់៖មេដាយមាសបានទៅលើក្រុមកីឡា កំពង់សំណាញ់ មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ នាគរាជ ១ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ ស្រុកស្អាង។

រីឯវិញ្ញាសាយុវជន និងវិញ្ញាសា ៣ទល់នឹង ៣ នាក់៖មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ កំពង់សំណាញ់ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ វិទ្យាល័យ ហ៊ុនសែន សេរីភាព ។ វិញ្ញាសាវ័យចាស់ និងវិញ្ញាសា ២ ទល់នឹង ២ នាក់៖មេដាយមាសបានទៅលើក្រុមកីឡា កំពង់សំណាញ់ មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ១ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាប៉េតង់ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ២៕

ដោយ៖លី ភីលីព

Most Popular

To Top