យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ អង់គ្លេស Mason Greenwood ត្រូវបានគេរាយការណ៍ នឹងត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ចប់ពេលវេលារបស់ខ្លួន នៅក្នុងប្រទេសបារាំង ។
កីឡាករខ្សែប្រយុទ្ធ ដែលកំពុងឡើងជើងខ្លាំងរូបនេះ ត្រូវបានគេជឿជាក់ថា នឹងអាចផ្ទេរចាកចេញពីបារាំងទៅលេងនិងចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលី Juventus នារដូវក្តៅខាងមុខនេះ ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់ Man UTD រូបនេះនឹងមិនបណ្តោយឳកាសល្អៗ ឲ្យកន្លងផុតទៀតទេ ដោយសង្ឃឹមថានឹងអាចបង្ហាញខ្លួនលេង បានញឹកញាប៉ជាងមុននៅពានរង្វាន់ធំៗ របស់អឺរ៉ុបជាមួយនឹងក្លឹបថ្មី។
កីឡាករ Greenwood ធ្លាប់បានបញ្ជាក់ថា ការវិលត្រឡប់ទៅកាន៉អង់គ្លេស គឺជារឿងដែលមិនអាចទៅរួចនោះទេ ដូច្នេះកីឡាករបានជ្រើសយកគោលដៅអ៊ីតាលី ដើម្បីអាចបន្តអាជីពរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
