យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បាននឹងកំពុងដាក់គោល ដៅចរចាជាមួយនឹងលោក Roberto De Zerbi ដើម្បីមកធ្វើការជា មួយគ្នានៅពេលខាងមុខ។
តំណែងរបស់គ្រូបង្វឹក Spurs ដែលកំពុងទំនេរ នៅពេលនេះហាក់ មិនទាន់មានបេក្ខភាពណាល្អ ប្រសើរជាងនេះ នៅឡើយទេ ហើយអតីតគ្រូបង្វឹករបស់ Brighton រូបនេះក៏បានបង្ហាញពីជំហ ទទួលយកការងារផងដែរ ប៉ុន្តែក្នុងលក្ខខណ្ឌចាំបាច់មួយចំនួនដើម្បីអាចវិល ត្រឡប់លីគកំពូល អង់គ្លេសវិញបាន។
បច្ចុប្បន្ន Spurs កំពុងធ្លាក់ជើងខ្លាំងក្រោយការផ្លាស់ប្តូរគ្រូបង្វឹក ជាច្រើនហើយកំពុងខិត ទៅជិតតំបន់ ដែលត្រូវគេកាត់ចោលទៅលីគកំពូល អង់គ្លេសទី២ផងដែរ នារដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
