កីឡា

Inter Miami ចាប់អារម្មណ៍កុងត្រា កីឡាករខ្សែបម្រើ ប្រេស៊ីល Casemiroនៅរដូវក្តៅនេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបនៅលីគកំពូល អង់គ្លេស Inter Miami ព្រមទាំង LA Galaxy ផងកំពុងចាប់អារម្មណ៍ជាមួយនឹងកុងត្រា របស់កីឡាករប្រេស៊ីល Casemiro ដោយរំពឹងកីឡាកររូបនេះ នឹងអាចចាកចេញពី អង់គ្លេសនៅរដូវក្តៅនេះ។

ថ្មីៗនេះកីឡាករប្រេស៊ីលជើងចាស់រូបនេះ បានបញ្ជាក់ហើយថា គាត់នឹងចាកចេញពីក្លឹបបិសាចក្រហម Man UTD នៅខែមិថុនាខាងមុខបន្ទាប់បានជ្រើស យកជម្រើសមិនបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបឡើយ។

ក្នុងចំណោមក្លឹបធំៗ ទាំងពីររបស់អាមេរិកនេះ មិនសូវជាបានទាក់ចិត្ត របស់កីឡាករ Casemiro ផ្ទាល់ខ្លាំងឡើយ ក្នុងនាមជាកីឡាករ​ ដែលធ្លាប់លើកពានរង្វាន់ធំៗ ស្ទើរទាំងអស់ជាមួយនឹងក្លឹប Real Madrid កាលពីអតីតកាល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top