ភ្នំពេញ ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជើងខ្លាំង ៤ ក្រុមបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើង ឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ បន្ទាប់ពីធ្វើការការប្រកួតវគ្គជម្រុះ តាមពូលអស់រយៈពេលជាច្រើនថ្ងៃកន្លែងមក រៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាល បានចាប់ផ្តើមការប្រកួតជាផ្លូការ ។

ចំពោះ៤ ក្រុមបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ក្រុមបាល់ទាត់ SCV FC និងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព។ នៅថ្ងៃទី២៧ មីនា នេះក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ប៉ះក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ និងមួយប្រកួតទៀត ក្រុមបាល់ទាត់ SCV FC ជួបនឹងក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព។

ប្រភេទបាល់ទាត់មាន ៩ ក្រុមរួមមានក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត។

ការប្រកួតខាងលើកបែងចេញជា ៣ ពូល A ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ពូល B ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC និងពូលC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត។

