យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Stephen El Shaarawy គឺមិនអាចបន្តកុងត្រាថ្មីជាមួយនឹង Roma នោះទេ។
ក្នុងរយៈពេលចុងក្រោយនេះលទ្ធភាពនៃការវិលត្រឡប់ក្លឹប Geona ក៏មានកាន់តែច្រើនផងដែរសម្រាប់កីឡាកររូបនេះក្រោយបានបំពេញការងារជាមួយនឹង Roma តាំងតែពីឆ្នាំ២០១៦លើកលែងឆ្នាំ២០១៩និង២០២១ដែលគាត់ធ្លាប់ទៅលេងនៅចិនបានមួយរយៈដែរ។
យ៉ាងណាក្តីសម្រាប់ប្រាក់កម្រៃរបស់កីឡាករដែលមានប្រមាណជា២,៥លានអឺរ៉ូក្នុងមួយឆ្នាំនេះប្រហែលជានឹងក្លាយទៅជាបញ្ហារបស់ក្លឹប Genoa ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុខណៈដែលក្លឹបក៏ត្រៀមលក្ខខណ្ឌមួយចំនួនផ្សេងជាមួយនឹងកុងត្រា២ឆ្នាំសម្រាប់ Shaarawy រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
