ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ ឆ្នាំ វិទ្យាល័យ ជ័យវរ័ន្មទី៧ បានគ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព ដោយប៉េណាល់ទីនៅផ្តាច់ព្រ័ត្រ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាល។

ក្នុងឱកាសប្រគល់ជយលាភី និងមេដាយជូនក្រុមកីឡាករបាល់ទាត់នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល និងលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា និងប្រធានការិយាល័យនានានៃមន្ទីរអប់រំខេត្ត។

ក្រុមបាល់ទាត់ យុវជនអាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យ ជ័យវរ័ន្មទី៧ គ្រងតំណែងជើងឯក ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំ វិទ្យាល័យហ៊ុនសែន សេរីភាព បានត្រឹមជើងឯករង ក្រុមបាល់ទាត់ យុវជនអាយុក្រោម ១៨ ឆ្នាំ មូស្លីមភូមិព្រែកតាពៅ១ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីយកឈ្នះលើក្រុមបាល់ទាត់ អាយុក្រោម ១៨ ឆ្នាំ SCV FC។
ប្រភេទបាល់ទាត់មាន ៩ ក្រុមរួមមានក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត។
ការប្រកួតខាងលើកបែងចេញជា ៣ ពូល A ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ពូល B ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC និងពូលC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត៕






ដោយ៖ លី ភីលីព
