កីឡា

Kolo Muani បន្តរងចាំមើលសំណើ ដែលធ្វើដោយ Juventus

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករបារាំង Kolo Muani នៅតែបន្តរងចាំមើលលទ្ធភាព ក្នុងការផ្ទេរត្រឡប់ទៅកាន់ក្លឹប Juventus វិញនៅឡើយនៅពេលខាងមុខ។

កីឡាករ Muani ដែលបានជួយក្រុមជម្រើសជាតិ បារាំងយកឈ្នះកូឡំប៊ី ក្នុងលទ្ធផល៣ទល់នឹង១ នៅតែមិនទាន់ធ្វើការសម្រេចចិត្តណាមួយ ពាក់ព័ន្ធទៅនឹងអនាគតរបស់ខ្លួន នៅឡើយទេដោយគេជឿជាក់ថា កីឡាករនៅរងចាំមើលជាងគេជាមួយនឹងក្លឹបចាស់ Juventus ។

គួរឲ្យដឹងដែរថា Muani ធ្លាប់បានលេងក្នុងកុងត្រាខ្ចី ជើងជាមួយនឹង Juventus កាលពីរដូវកាលមុន រយៈពេល៦ខែ ។ គេជឿជាក់ថាការពិភាក្សា នឹងអាចបន្តធ្វើឡើងវិញ ក្នុងពេលឆាប៉ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top