កីឡា

Bayern បដិសេធថា មិនបានចរចាជាមួយនឹង Salah ក្នុងគ្រាដែលកីឡាករ ប្រកាសចាកចេញពី Liverpool ឡើយ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានប្រកាសជាផ្លូវការ ហើយថាមិនបានធ្វើការ ទំនាក់ទំនងជាមួយ នឹងកីឡាករ Mo Salah ឡើយ។

កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានប្រកាសចាកចេញពី Liverpool ហើយនៅត្រឹមចុងរដូវកាលនេះ បន្ទាប់បានចំណាយពេលជាយូរនៅទីនេះ ប៉ុន្តែដោយមិនបានបញ្ជាក់ អំពីគោលដៅបន្ទាប់នៅឡើយទេ។

ទោះបីជាកន្លងមកមានពាក្យចចាមអារ៉ាមថា នឹងផ្ទេរទៅចូលរួមចាប់ដៃគូ ជាមួយនឹងកីឡាករ Harry Kane ក៏ពិតមែនប៉ុន្តែ Bayern បានចេញមកបដិសេធ ដំណឹងនេះ ។

ក្រៅពីនោះគេក៏សង្កេត ឃើញមានព័ត៌មានថា កីឡាកររូបនេះ នឹងអាចផ្ទេរទៅលេង ជាមួយនឹងក្លឹប Inter Miami ចាប់ដៃគូជាមួយនឹង Lionel Messi ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top