យោងតាមការចេញផ្សាយ របស់ The Goal ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានប្រកាសហើយថា នឹងមិនបន្តកុងត្រា ឲ្យកីឡាករ Raphael Guerreiro ឡើយនៅត្រឹមរដូវកាលនេះ។
កីឡាករខ្សែការពារស្លាបឆ្វេងវ័យ៣២ឆ្នាំ រូបនេះនឹងបញ្ចប់អាជីព របស់ខ្លួនជាមួយនឹង Bayern នៅត្រឹមខែមិថុនាខាងមុខ។
គាត់បានផ្ទេរមកចូលរួមជាមួយនឹង Bayern កាលពីឆ្នាំ២០២៣ ក្នុងការផ្ទេរដោយ មិនមានតម្លៃខ្លួនពីក្លឹប Borussia Dortmundនិងបានចំណាយពេលនៅទីនេះអស់ រយៈពេល៣ឆ្នាំជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ៕
ប្រែសម្រួល៖ស៊ុនលី
