ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីការកំណត់អាទិភាព និងកៀរគរធនធានសម្រាប់ផែនការ ការងាតអាស៊ានស្ដីពីកីឡា សម្រាប់ឆ្នាំ២០២៦-២០៣០ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីបើកនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ដោយមានការចូលរួមពីមន្ត្រី មកពីបណ្ដាប្រទេសក្នុង តំបន់អាស៊ាន ដែលរៀបចំឡើងដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃអគ្គនាយកដ្ឋានកីឡា។





