កីឡា

លោក Tiger Woods ៖ លោកគ្មានទោស ពីបទបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង ក្នុងគ្រោះថ្នាក់ចរាចរណ៍

រដ្ឋ Florida ៖ កំពូលកីឡាករវាយកូនហ្គោល Tiger Woods បានសារភាពថា លោកគ្មានទោស ក្នុងករណីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង របស់លោកនៅរដ្ឋ Florida កាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពីរបាយការណ៍ របស់អធិការបាននិយាយថា លោកមានថ្នាំបំបាត់ការឈឺចាប់ និងបង្ហាញសញ្ញានៃភាពចុះខ្សោយនៅកន្លែងកើតហេតុកាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

នេះបើយោងតាមរបាយការណ៍ចាប់ខ្លួនចេញផ្សាយដោយការិយាល័យអធិការស្រុក Martin ថា សំណុំរឿងតុលាការអនឡាញសម្រាប់ Martin County រដ្ឋ Florida បានបង្ហាញថា កីឡាករ Woods បានសារភាពជា លាយលក្ខណ៍អក្សរថា មិនមានទោស ហើយមានគម្រោងលះបង់ ការបង្ហាញខ្លួន របស់លោកក្នុងអំឡុង ពេលសវនាការចោទប្រកាន់នៅខែក្រោយ។ ភ្នែករបស់ Woods ឡើងក្រហម និងស្រវាំងភ្នែក កែវភ្នែករបស់លោករីកធំ ហើយលោកមានថ្នាំបំបាត់ការឈឺចាប់ក្នុងហោប៉ៅរបស់លោក នៅពេលសម្ភាសន៍នៅកន្លែងកើតហេតុ ។

នេះបើយោងតាមរបាយការណ៍ថា ចលនារបស់លោក Woods គឺយឺត និងងងុយគេង លោកបែកញើសពេលលោកនិយាយជាមួយតំណាងរាស្ត្រ ហើយប្រាប់ពួកគេថា លោកបានលេបថ្នាំ តាមវេជ្ជបញ្ជានៅពេលព្រឹក។ លោក Woods បានប្រាប់តំណាងរាស្ត្រថា លោកបានមើលទូរសព្ទរបស់លោក និងលេងវិទ្យុមុនពេលលោកបុកឡាន ដឹកទំនិញនៅពីមុខលោក។

របាយការណ៍បានឲ្យដឹងថា មន្ត្រីប៉ូលិសបានរកឃើញថ្នាំគ្រាប់ពណ៌សពីរគ្រាប់ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាថ្នាំ Opioid hydrocodone ប្រើសម្រាប់ព្យាបាលការឈឺចាប់ក្នុងហោប៉ៅរបស់លោក។ នៅពេលមន្ត្រីប៉ូលិសម្នាក់សួរថា តើលោកបានលេបថ្នាំតាមវេជ្ជបញ្ជាឬអត់ Woods បាននិយាយថា “ខ្ញុំលេបមួយចំនួន”។

លោក Mark Steinberg ភ្នាក់ងាររបស់លោក Woods នៅ Excel Sports មិនបានឆ្លើយតបនឹងសារច្រើនដែលស្វែងរកការអត្ថាធិប្បាយទេ។

យោងតាមការិយាល័យនគរបាលបានឲ្យដឹងថា អ្នកវាយកូនហ្គោលរូបនេះកំពុងធ្វើដំណើរក្នុងល្បឿនលឿន នៅលើផ្លូវលំនៅឋានមាត់ឆ្នេរមួយនៅលើកោះ Jupiter នៅពេលរថយន្ត Land Rover របស់លោកបានបុករថយន្តដឹកទំនិញ ហើយបានរមៀលទៅចំហៀងរថយន្ត ។លោក Woods បានបង្ហាញសញ្ញានៃការខូចខាត ៕

Most Popular

To Top