កីឡា

សាធារណរដ្ឋឆែក យកឈ្នះដាណឺម៉ាក ដោយបាល់ប៉េណាល់ទី ឡើងទៅលេង World Cup 2026

PRAGUE ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា គ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Michal Sadilek បាននាំសាធារណរដ្ឋឆែកទៅកាន់ព្រឹត្តិការណ៍ World Cup 2026 ខណៈពួកគេបានយកឈ្នះដាណឺម៉ាក ដោយងការស៊ុតបាល់ប៉េណាល់ទី នៅទីក្រុងPRAGUEកាលពីថ្ងៃអង្គារ បន្ទាប់ពីលេងស្មើ ២-២ ទាំង ម៉ោងបន្ថែម។

ក្រុមឆែកនឹងលេង World Cup លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០៦ ដោយត្រូវប្រឈមមុខនឹងម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូងក្នុងពូល A នៃការប្រកួតដែលធ្វើជាម្ចាស់ផ្ទះដោយអាមេរិក កាណាដា និងម៉ិកស៊ិកក្នុងខែមិថុនា និងកក្កដា។ គ្រាប់បាល់របស់ Tomas Chory និង Tomas Soucek ក៏បានស៊ុតបញ្ចូលទីឲ្យក្រុមឆែកក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈកីឡាករ Ladislav Krejci ត្រូវបានអ្នកចាំទីដាណឺម៉ាក Mads Hermansen រារាំង។

សម្រាប់ក្រុមភ្ញៀវ Christian Eriksen គឺជាអ្នកស៊ុតបញ្ចូលទីតែម្នាក់គត់ក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈ Rasmus Hojlund បានប៉ះរបារឆ្លង Anders Dreyer ត្រូវបានអ្នកចាំទី Matej Kovar រារាំង និង Mathias Jensen បានស៊ុតបាល់រំលងរបារឆ្លង។

នៅយប់ដ៏ត្រជាក់នៅទីក្រុងPRAGUE កីឡាករ Pavel Sulc បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមឆែក ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងល្អចូលទៅក្នុងជ្រុងខាងលើបីនាទីដំបូងនៃការប្រកួត បន្ទាប់ពីខ្សែការពារដាណឺម៉ាកបានសម្អាតជ្រុងមួយក្នុងទិសដៅរបស់គាត់។

ក្រុមដាណឺម៉ាកបានតាមស្មើនៅនាទីទី ៧២ នៅពេលការទាត់បាល់ពិន័យរបស់កីឡាករ Mikkel Damsgaard បានធ្វើឲ្យ Joachim Andersen រត់ចូលទៅក្នុងតំបន់គ្រោះថ្នាក់ ជាមួយនឹងការតែតបាល់យ៉ាងរហ័ស។ ប្រធានក្រុមឆែក Krejci បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខម្តងទៀតនៅនាទីទី ១០០ ខណៈកីឡាករបានរើសបាល់ដែល Soucek បានទាត់ឲ្យធ្លាក់ចូលក្នុងការប្រជែងដណ្តើមបាល់ បន្ទាប់ពីការបញ្ជូនបាល់របស់ Vladimir Coufal៕

Most Popular

To Top