ក្លឹបមេឃខៀវ Man City បានធ្វើការសាកសួរ ទៅកាន់លោកគ្រូបង្វឹក Pep Guardiola ហើយដើម្បីឲ្យបញ្ជាក់ថា អនាគតរបស់គាត់ជា មួយនឹងកីឡាដ្ឋាន Etihad នៅតែអាចបន្តឬយ៉ាងណា?
មុនពេលដែលការ ដោះដូររដូវក្តៅនឹង ចូលមកដល់ក្លឹបម្ចាស់ ពានរង្វាន់អង់គ្លេសនេះ បានព្យាយាមក្នុងការបញ្ជាក់ អំពីភាពច្បាស់លាស់ របស់គ្រូបង្វឹកនេះជាមុនសិនមុន ពេលធ្វើការដោះដូរកីឡាករចំណូលថ្មី នៅពេលទីផ្សារដោះដូរចាប់ផ្តើម បើកទ្វារនេះបើយោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះ។
គ្រូបង្វឹកជនជាតិអេស្បាញរូបនេះ នឹងបញ្ចប់កុងត្រា នៅត្រឹមចុងរដូវកាលនេះ ខណៈដែលមិនទាន់មានការចរចា កុងត្រាថ្មី ណាមួយកើតឡើងនៅឡើយទេ។
ដូច្នេះក្លឹបត្រូវការបញ្ជាក់ពីជំហ របស់គ្រូបង្វឹកសិន ក្នុងដំណាក់កាលនេះ ខណៈដែលប្រធានផ្នែកកីឡាលោក Hugo Viana ដែលមានវ័យ៥៥ឆ្នាំនោះក៏មិនទាន់បានចរចា គ្នាដើម្បីបន្តកុងត្រានៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
