ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វិស្វករសំណង់ស៊ីវិលចូលនិវត្តន៍ជនជាតិម៉ាឡេស៊ី លោក Lim Shyang Guey អាយុ ៦៦ ឆ្នាំ កំពុងរត់ចម្ងាយ ២,២២ គីឡូម៉ែត្រជុំវិញប្រទេសម៉ាឡេស៊ី ដើម្បីរំលឹកដល់ភរិយារបស់លោកដែលបានទទួលមរណភាព និងដើម្បីបញ្ចប់ដំណើរដែលពួកគេធ្លាប់សង្ឃឹមថានឹងធ្វើដំណើរជាមួយគ្នា។
យោងតាមកាសែត The Star បាននិយាយថា លោកបានចាប់ផ្តើមរត់រយៈពេល ៩០ ថ្ងៃជុំវិញឧបទ្វីបម៉ាឡេស៊ីនៅថ្ងៃទី ២៨ ខែមីនា ដោយគ្របដណ្តប់រដ្ឋចំនួន ១១ ខណៈដែលកំពុងរៃអង្គាសប្រាក់ សម្រាប់ជំងឺមហារីកកុមារ។
លោក បាននិយាយថា ដំណើរនេះត្រូវ បានជំរុញដោយសេចក្តីស្រឡាញ់ និងការចងចាំ។ ខ្ញុំ និងភរិយារបស់ខ្ញុំសុបិនចង់ធ្វើដំណើរ ជុំវិញឧបទ្វីបម៉ាឡេស៊ីដោយថ្មើរជើង។
ផែនការរបស់ពួកគេត្រូវបាន បញ្ចប់បន្ទាប់ពីលោកស្រី Goh បានធ្លាក់ខ្លួនឈឺធ្ងន់ កាលខែវិច្ឆិកា ឆ្នាំ ២០២៣ គូស្វាមីភរិយានេះបានប្រារព្ធការ ប្រណាំងលើកដំបូងរបស់លោកស្រី គឺការរត់ម៉ារ៉ាតុងពាក់កណ្តាលស្ពានហុងកុង-ជូហៃ-ម៉ាកាវ មុនពេលនាងមានអាការៈឈឺពោះធ្ងន់ធ្ងរនៅពេលក្រោយ។
ទោះបីជាគ្រូពេទ្យដំបូងគិតថា លោកស្រីមានគ្រួសក្នុងថង់ទឹកប្រមាត់ក៏ដោយ ក៏លោកស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញកាលខែមេសា ឆ្នាំ២០២៤ ថា មានជំងឺមហារីកថង់ទឹកប្រមាត់ ដំណាក់កាលទី៤។ លោកស្រីបានទទួលការព្យាបាលដោយគីមីនៅប្រទេសអូស្ត្រាលី ជាកន្លែងដែលកូនស្រី របស់ពួកគេធ្វើការជាវេជ្ជបណ្ឌិត ប៉ុន្តែបានទទួលមរណភាពនៅខែសីហា ឆ្នាំដដែល។
លោក Lim បានបន្ថែមថា ពេលខ្លះខ្ញុំតូចចិត្តនឹងខ្លួនឯង ពេលខ្លះខ្ញុំតូចចិត្តនឹងវេជ្ជបណ្ឌិត ប៉ុន្តែវាជាអ្វីមួយដែលអ្នកមិនអាចផ្លាស់ប្តូរបាន។ លោកចង់បំពេញផែនការរបស់ពួកគេក្នុងការធ្វើដំណើររួមគ្នានៅឧបទ្វីប និងបង្កើនការយល់ដឹងអំពីជំងឺនេះដែលធ្វើឲ្យដំណើររបស់ពួកគេខ្លី៕
