ម៉ិកស៊ិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “ World Cup 2026 “ ដ៏ធំបំផុតរបស់ FIFA ដែលមាន ៤៨ ក្រុមត្រូវបានបញ្ចប់ បន្ទាប់ពីដំណើរការជម្រុះ ដែលមានរយៈពេលជាង ២ ឆ្នាំកន្លះ។
អ៊ីរ៉ាក់បានយកឈ្នះបូលីវី ២-១ ការប្រកួតវគ្គ Playoff អន្តរទ្វីបនៅទីក្រុង Monterrey ភាគខាងជើងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៤៨ ប៉ុន្មានម៉ោងបន្ទាប់ពីបូស្នៀ និងហឺហ្សេហ្គោវីណាបានយកឈ្នះជើងឯក ៤ សម័យកាលអ៊ីតាលី ដោយការទាត់បាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គ Playoff អឺរ៉ុប។
ក្រុមចំនួន៨ មកពីអឺរ៉ុបកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមចំណាត់ថ្នាក់ចំនួន ៤ នៅថ្ងៃចុងក្រោយនៃការប្រកួតជម្រុះ។ ការប្រកួតអន្តរទ្វីបថ្មីដែលរៀបចំឡើង នៅប្រទេសម៉ិកស៊ិកបានកំណត់ចំណាត់ថ្នាក់ ២ ផ្សេងទៀតដែលនៅសល់។ ប្រទេសឡើងទៅវគ្គបន្ទាប់គឺ ប្រទេសកុងហ្គោបានយកឈ្នះហ្សាម៉ាអ៊ីក ១-០ នៅម៉ោងបន្ថែមនៅទីក្រុងហ្គាដាឡាចារ៉ា ប្រទេសម៉ិកស៊ិក។
ស៊ុយអែត តួកគី និងសាធារណរដ្ឋឆែកម្នាក់ៗបានឡើងទៅវគ្គ Playoff អឺរ៉ុប។ ស៊ុយអែតបានយកឈ្នះប៉ូឡូញ ៣-២ តួកគីបានយកឈ្នះកូសូវ៉ូ ១-០ និងសាធារណរដ្ឋឆែកបានយកឈ្នះដាណឺម៉ាកដោយការទាត់បាល់ប៉េណាល់ទី។ ព្រឹត្តិការណ៍ World Cup នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយអាមេរិក ម៉ិកស៊ិក និងកាណាដា។ ជាមួយនឹងជ័យជម្នះដ៏ធំរបស់ខ្លួនលើអ៊ីតាលី បូស្នៀ និងហឺហ្សេហ្គោវីណា បានឡើងទៅចូលរួមជាមួយកាណាដា កាតា និងស្វីស ក្នុងពូល B។
ស៊ុយអែតស្ថិតពូល F ជាមួយហូឡង់ ជប៉ុន និងទុយនីស៊ី។ តួកគីនឹងស្ថិតពូល D ជាមួយអាមេរិក ប៉ារ៉ាហ្គាយ និងអូស្ត្រាលី។ បន្ទាប់ពីបានឡើងដល់ព្រឹត្តិការណ៍World Cup លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦ ក្រុមឆែកនឹងលេងក្នុងពូល A ជាមួយម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង។
ការប្រកួតជម្រុះ World Cup សម្រាប់ការប្រកួត World Cup 2026 បានចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងការប្រកួតនៅអាមេរិកខាងត្បូង។
ពូល A៖ ឆែក ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង
ពូល B ៖ កាណាដា បូស្នៀ និងហឺហ្សេហ្គោវីណា កាតា និងស្វីស
ពូល C ៖ ប្រេស៊ីល ហៃទី ម៉ារ៉ុក ស្កុតឡែន
ពូល D ៖ អូស្ត្រាលី ប៉ារ៉ាហ្គាយ ទួរគី និងសហរដ្ឋអាមេរិក
ពូល E ៖ គូរ៉ាកាវ អេក្វាឌ័រ អាល្លឺម៉ង់ និងកូតឌីវ័រ
ពូល F ៖ ហូឡង់ ជប៉ុន ស៊ុយអែត និងទុយនីស៊ី
ពូល G ៖ បែលហ្ស៊ិក អេហ្ស៊ីប អ៊ីរ៉ង់ និងនូវែលសេឡង់
ពូល H ៖ កាប់វើដ (Cape Verde) អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ និងអ៊ុយរូហ្គាយ
ពូល I ៖ បារាំង ន័រវេស សេណេហ្គាល់ និងអ៊ីរ៉ាក់
ពូល J ៖ អាល់ហ្សេរី អាហ្សង់ទីន អូទ្រីស និងហ្ស៊កដានី
ពូល K ៖ កូឡុំប៊ី ហ្សាម៉ាអ៊ីក ព័រទុយហ្គាល់ និងអ៊ូសបេគីស្ថាន
ពូល L ៖ក្រូអាស៊ី អង់គ្លេស ហ្គាណា និងប៉ាណាម៉ា ៕
