កីឡា

NASA ចាប់ផ្តើមបេសកកម្ម ដោយមានមនុស្ស បើកទៅកាន់ភពព្រះច័ន្ទជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧២

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អវកាសយានិក ៤ នាក់បានចាប់ផ្តើមដំណើររយៈពេល ១០ ថ្ងៃជាប្រវត្តិសាស្ត្រនៅថ្ងៃពុធ បន្ទាប់ពីអង្គការ អវកាសអាមេរិក NASA បានបាញ់បង្ហោះ Artemis II ដែលជាការហោះហើរដោយមានមនុស្ស បើកលើកដំបូងរបស់ខ្លួនទៅកាន់ភពព្រះច័ន្ទក្នុងរយៈពេលជាង ៥០ ឆ្នាំ ។

បន្ទាប់ពីការពន្យារពេលមួយរយៈខ្លីដោយសារបញ្ហាបច្ចេកទេស គ្រាប់រ៉ុក្កែតដែលដឹកលោក Reid Wiseman លោក Victor Glover និងលោកស្រី Christina Koch របស់ណាសា រួមជាមួយលោក Jeremy Hansen របស់ប្រទេសកាណាដា បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋ Florida។

ជាផ្នែកមួយនៃដំណើររយៈពេល ១០ ថ្ងៃរបស់ពួកគេ អវកាសយានិកនឹងវិលជុំវិញភពព្រះច័ន្ទ ហើយត្រឡប់មកផែនដីវិញនៅយាន Orion ហើយវាជាបេសកកម្មដែលមានមនុស្សបើកដំបូងគេហួសពីគន្លងផែនដីទាបចាប់តាំងពី Apollo 17 ឆ្នាំ ១៩៧២។

នេះបើយោងតាម ScienceAlert ចេញផ្សាយថា យាន Orion ត្រូវបានកំណត់ឲ្យវិលជុំវិញភពព្រះច័ន្ទនៅថ្ងៃទី ៦ ខែមេសា។ អវកាសយានិកនឹងធ្វើដំណើរឆ្ងាយពីផែនដីជាងមនុស្សណាម្នាក់ក្នុងប្រវត្តិសាស្ត្រ ដោយលើសពីកំណត់ត្រា ៤០០,១៧១គីឡូម៉ែត្រដែលកំណត់ដោយ Apollo 13៕

Most Popular

To Top