ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីចំនួន៩ ចូលរួម ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ លើប្រភេទវិញ្ញាសា ៧ ទល់នឹង ៧ នាក់ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមការៀរបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជាប្រើប្រាស់ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសបើកការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកជាផ្លូវការនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា និងអ្នកតំណាងក្រុមទំាង ៩ ក្រុម។

ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនីចំនួន ៩ ចូលរួមក្នុងនោះក្រុមកីឡាការិនីចំនួន ៣ ក្រុម និងក្រុមកីឡាករ ៦ នាក់ចែកចេញ ២ ពូល។ ក្រុមកីឡាការិនីរួមមាន ក្រុមកីឡាការិនីបាល់ឱប ខេត្តបាត់ដំបង ក្រុមកីឡាការិនីបាល់ឱប PSE និងក្រុមកីឡាការិនីបាល់ឱប Lotus។

ចំណែកក្រុមកីឡាករ ៦ នាក់ចែកចេញ ២ ពូល សម្រាប់ពូល A ក្រុមកីឡាករ បាល់ឱប Zebra ក្រុមកីឡាករបាល់ឱប PSE និងក្រុមកីឡាករបាល់ឱប ព្រះស៊ីសុវត្ថិ និងពូល A ក្រុមកីឡាករបាល់ឱប ក្របីព្រៃ ក្រុមកីឡាករបាល់ឱប Antona និងក្រុមកីឡាករបាល់ឱប Kor Chul ៕

ដោយ៖លី ភីលីព
