The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Dominik Szoboszlai បានបញ្ជាក់អំពីការប្តេជ្ញាចិត្តនិងផែនការអនាគតរបស់គាត់ជាមួយនឹង Liverpool ។
ការឆ្លើយតបនេះធ្វើឡើងនៅចំពេលដែលកំពុងមានលេចឬព័ត៌មានជាច្រើនអំពីការផ្ទេរកុងត្រាទៅចូលរួមក្លឹប Real Madrid ទាំងប្រធានក្រុមជម្រើសជាតិហុងគ្រីរូបនេះមិនដែលធ្លាប់បានពិភាក្សាអ្វីនៅឡើយ។
Szoboszlai បានបញ្ជាក់ថា៖ខ្ញុំស្រលាញ់ទីនេះ។គ្រួសាររបស់ខ្លួននៅទីនេះហើយខ្ញុំស្រលាញ់ចូលចិត្តអ្នកគាំទ្ររបស់យើងដូច្នេះខ្ញុំពេញចិត្តនឹងបន្តលេងជាមួយនឹងក្លឹបនេះបន្តទៀត។
រំលឹកដែរថាកីឡាកររូបនេះបានផ្ទេរមកចូលរួមក្លឹបLiverpool កាលពីឆ្នាំ២០២៣ពីក្លឹបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃខ្លួនប្រមាណជា៦០លានផោន៕
ប្រែសម្រួល៖ស៊ុនលី
