កីឡា

សិក្ខាកាមជាតិ និងអន្តរជាតិមកពី ២ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អាស៊ីឆ្នាំ២០២៦នៅកម្ពុជា

ភ្នំពេញ ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាប្រកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនបាល់អាស៊ី ២០២៦“ ITF Coaches Workshp 2026 ” ដែលមានរយៈពេល ៤ ថ្ងៃដោយចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា ។

កញ្ញា ស៊ុម ចន្តា អ្នកសម្របសម្រួល វគ្គបណ្តុះបណ្តាល បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូន បាល់អាស៊ី ២០២៦ មានសិក្ខាកាមជាតិ និងអន្តរជាតិចំនួន ១៥ នាក់មកពី ២ ប្រទេស ក្នុងនោះស្រី ៤ នាក់ និងបុរស ១២ នាក់ ។ បង្រៀនដោយលោកស្រីអ្នកជំនាញកីឡាវាយកូនបាល់ជនជាតិបរទេស និងជាមន្រ្តីមកពីសហព័ន្ធកីឡា វាយកូនបាល់អន្តរជាតិ “ITF”។

អ្នកសម្របសម្រួល វគ្គបណ្តុះបណ្តាល បានបន្តថា វគ្គបណ្តុះបណ្តានេះ យើងមាន គ្រូបង្វឹកកម្ពុជាម្នាក់ ចូលរួមក្នុង ចំណោម គ្រូបង្វឹកអន្តរជាតិ២ នាក់ គឺគ្រូបង្វឹកកម្ពុជា១៣ នាក់ ។។ វគ្គនេះបានដំណើរទៅ បានយ៉ាងរលូនមការ ប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា៕

Most Popular

To Top