កីឡា

តារាបាល់ទាត់កូរ៉េខាងត្បូង Son Heung-min និងតារាចម្រៀង G-Dragon ចែករម្លែកពេលវេលា ដ៏រំភើបនៅលើទីលាន

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមកូរ៉េខាងត្បូង លោក Son Heung-min និងតារាចម្រៀងប៉ុប G-Dragon ថ្មីៗនេះបានឱបគ្នា នៅលើទីលាន បន្ទាប់ពីការប្រកួតរបស់ Los Angeles FC ជាពេលវេលាមួយ ដែលបានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង MK បានចេញផ្សាយថា ការជួបជុំនេះបានធ្វើឡើងនៅថ្ងៃអាទិត្យនៅកីឡដ្ឋាន BMO ក្នុងទីក្រុង Los Angeles។ G-Dragon បានចូលរួម ទស្សនាការប្រកួតរវាង LAFC និង Orlando City។ តារាចម្រៀងរូបនេះ បានចែករម្លែកដំណើរទស្សនកិច្ចរបស់លោក ដោយបង្ហោះរូបថតកីឡដ្ឋាននៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមជាមួយនឹងចំណងជើងសាមញ្ញមួយថា “LA”។

គាត់ត្រូវបានចូលរួមដោយសមាជិកក្រុម BIGBANG គឺ Daesung ដែលក្រោយមកត្រូវ បានគេឃើញនៅលើទីលានកាន់អាវរបស់កីឡាករ Son។ បន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ ទាំង G-Dragon និង Daesung បានចុះទៅទីលាន ហើយ
វីដេអូដែលចេញផ្សាយ ដោយ LAFC បានបង្ហាញអ្នកទាំង២នាក់ឱបគ្នាយ៉ាងណែន ជជែកគ្នា និងថតរូបជាមួយគ្នា។

ការជួបជុំគ្នាឡើងវិញនេះ បានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធើណេត។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានគូសបញ្ជាក់ពីលក្ខណៈស្និទ្ធស្នាលគួរឲ្យកត់សម្គាល់នៃការជួបជុំនេះ ដោយកត់សម្គាល់ថា វាលើសពីការស្វាគមន៍ធម្មតារបស់តារាល្បីៗ។

នេះបើយោងតាមសារព័ត៌មាន Nate បាននិយាយថាពីមុនកីឡាករ Son បានហៅ G-Dragon ថា “hyung” ជាពាក្យកូរ៉េខាងត្បូងសម្រាប់បងប្រុសជិតស្និទ្ធ។ មុនពេលការជួបជុំគ្នាឡើងវិញនេះ អ្នកទាំង ២ បានចូលរួមអន្តរកម្មជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្លាស់ប្តូរអំណោយ និងជួបគ្នាជាឯកជន ជាច្រើនលើកច្រើនសារ។

G-Dragon ពីមុនបានផ្តល់អំណោយ ដល់កីឡាករ Son នូវដបទឹកអប់បោះពុម្ពមានកំណត់របស់គាត់ ដែលកីឡាករបាល់ទាត់រូបនេះ បានបង្ហោះដោយមោទនភាព នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់៕

Most Popular

To Top