The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Monaco កំពុងពិចារណាកាន់តែខ្លាំងឡើងក្នុងការសុំចរចាទិញ ខ្សែប្រយុទ្ធម្នាក់របស់ Barcelonaនៅរដូវក្តៅខាងមុខនេះ។
ប្រភពដដែលបានបញ្ជាក់ថាកីឡាករ Ansu Fati ដែលបច្ចប្បន្នកំពុងលេងខ្ចីជើង នៅបារាំងនោះប្រហែលជា នឹងមិនមានបំណង វិលត្រឡប់ក្លឹប Barcelona វិញឡើយ។
Monaco ជឿជាក់ថានេះគឺ ជាឪកាសសម្រាប់ខ្លួនក្នុងការចរចាសុំទិញដាច់ Fati តែម្តងនៅពេលដែលទីផ្សារ ដោះដូរចាប់ផ្តើមបើកនៅពេលខាងមុខ។
គួរឲ្យដឹងដែរថា Fati ដែលមានវ័យ២៣ឆ្នាំរូបនេះបានបង្ហាញ ខ្លួនទើបតែបាន២៤ដងប៉ុណ្ណោះឲ្យ Monaco និងស៊ុតបញ្ចូលទីបាន៩គ្រាប់មក ហើយនៅក្នុងលីគកំពូល បារាំងក្នុងនាមជាកីឡាករខ្ចីជើង៕
ប្រែសម្រួល៖ស៊ុនលី
