កីឡា

Chelsea សម្លឹងឃើញ Angelo Stiller ដើម្បីមកជំនួសតំណែងរបស់ Enzo

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានដាក់គោលដៅសម្លឹងឃើញកីឡាករ Angelo Stiller ហើយដើម្បីអាចមកជំនួសតំណែងកីឡាករសំខាន់ម្នាក់របស់ក្លឹប។

កីឡាករ Enzo Fernandez បច្ចុប្បន្ននេះទំនងជានឹងមិនបន្តលេងជាមួយនឹងក្លឹប Chelsea ទៀតឡើយក្រោយមានព័ត៌មានថានឹងអាចផ្ទេរចាកចេញទៅចូលរួមក្លឹបយក្សអេស្បាញ Real Madrid ។

យ៉ាងណាក្តី Stiller ដែលបច្ចុប្បន្នកំពុងឡើងជើងខ្លាំងនៅជាមួយនឹងក្លឹប Stuttgart នោះនឹងក្លាយទៅជាគោលដៅសម្រាប់ក្លឹបក្នុងការយកមកជំនួសតំណែងរបស់ Enzoរូបនេះ។

យ៉ាងណាក្តីកីឡាករខ្សែបម្រើ Stiller ដែលបច្ចុប្បន្ននៅបន្តមានកុងត្រាសេសសលរយៈពេលវែងនៅអាល្លឺម៉ង់នោះទំនងជាមិនអាចមានតម្លៃខ្លួនក្រោម៥០លានអ៊ឺរ៉ូនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top