ភ្នំពេញ៖ក្លិបតុងហ្គីលម៉ូដូកាកាបទី១ ដណ្តើមបានជើងឯក ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បន្ទាប់ពីក្លិបនេះដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿងនៃការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា ក្រោមប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីទ្បា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និង ជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និង លោក ប៉ូ ជុំសេរី អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីទ្បា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង លោក សំ សុខយី អនុប្រធានតំណាងលោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺ នកីឡាលោក ចំរើន សុផល នាយកសហព័ន្ធសន្តិភាពប្រចាំឥណ្ឌូចិន និងជាតំណាងសហព័ន្ធកីឡាតុង ហ្គីលម៉ូដូពិភព និងលោក អុល យ៉ុង ប្រធានការិយាល័យ តំណាង សាកលវិទ្យាធិ ការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ។

លទ្ធផលបច្ចេកទេស៖
ក្លិបតុងហ្គីលម៉ូដូកាកាបទី១ គ្រងតំណែងជើងឯក ដោយឈ្នះមេដាយមាស៥គ្រឿង មេដាយប្រាក់៦គ្រឿង មេដាយសំរឹទ្ធ៧គ្រឿង និងចំណាក់ថ្នាក់លេខ២ បានទៅលើក្លិបតុងហ្គីលម៉ូដូជុំគ្រៀល មេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង មេដាយសំរឹទ្ធ១គ្រឿង និងចំណាក់ថ្នាក់លេខ៣ បានទៅលើតុងហ្គីលម៉ូដូហនុមានកុមារ មេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង ។

ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់១១ ខែមេ សា ឆ្នាំ២០២៦ នៅសាលទំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការចូលរួមពីក្លិប ចំនួន ១១ និងកីឡាករ កីឡាការិនី ចំនួន ១០២នាក់ ស្រី ៣៥នាក់ មកពី៣រាជធានី ខេត្ត គឺរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត ក្រោមការជួយគាំទ្រ និងឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមសហការគាំទ្រទីកន្លែងប្រកួតដោយសា កលវិទ្យាល័យភូមិន្ទភ្នំពេញ និងទីកន្លែងស្នាក់នៅសម្រាប់ប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនី មកពីបណ្តាលខេត្ត ដោយអង្គការសហព័ន្ធគ្រួសារដើម្បីសន្តិភាពពិភពលោក និងការបង្រួបបង្រួមនៅកម្ពុជា។

ក្លិបដែលចូលរួមទាំង១១ រួមមាន ក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យបាក់ទូក ក្លិបតុងហ្គីលម៉ូដូ កាកាប១ ក្លិបតុងហ្គីលម៉ូដូ NPIC Jeju ក្លិបតុងហ្គីលម៉ូដូ ក្រុងកំពត ក្លិបតុងហ្គីលម៉ូដូ សន្តិភាព ក្លិបតុងហ្គីលម៉ូដូ ព្រះរាជសម្ភារ ក្លិបតុងហ្គីលម៉ូដូ ហនុមានកុមារ ក្លិបតុងហ្គីលម៉ូដូ ជុំគ្រៀល ក្លិបតុងហ្គីលម៉ូដូ សាលាតេជោហ៊ុនសែនគ្រួស ក្លិបតុងហ្គីលម៉ូដូ Educare Phnom Penh និងក្លិបតុងហ្គីលម៉ូដូ PSE៕

ដោយ៖លី ភីលីព
