បច្ចេកវិទ្យា
កងទ័ពអាមេរិក តេស្តជោគជ័យ អាវុធឡាស៊ែ ថាមពលខ្ពស់
បរទេស៖កងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានអភិវឌ្ឍផលិតគំរូអាវុធ ឡាស៊ែថាមពលខ្ពស់ ដែលអាចប្រើប្រាស់ក្នុងការប្រយុទ្ធបាន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពអាមេរិក នៅក្នុងសប្ដាហ៍នេះ អាវុធឡាស៊ែ ដែលមានរយៈពេល២៤ខែក្នុងការបង្កើតនោះ អាចបំពាក់លើរថយន្តយោធា Stryker និងប្រើប្រាស់ដើម្បីការពារកងទ័ព ពីការវាយប្រហារដោយកូនដ្រូន ក៏ដូចជាគ្រាប់រ៉ុកកែត កាំភ្លើងធំនិងគ្រាប់ផ្លោង។ ការិយាល័យសមត្ថភាពនិងបច្ចេកវិទ្យារហ័តរបស់កងទ័ពអាមេរិក...