ព័ត៌មានអន្តរជាតិ
កងទ័ពអាហ្វហ្គានីស្ថាន ជាង១ពាន់នាក់ ភៀសខ្លួន ទៅប្រទេស តាហ្ស៊ីហ្គីស្ថាន
បរទេស៖មន្ត្រីព្រំដែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានអាហ្វហ្គានីស្ថានជាង ១.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសតាហ្ស៊ីហ្គីស្ថាន នៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយពួកបះបោរ តាលីបង់។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលលើកឡើងពីសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរព្រំដែនតាហ្ស៊ីហ្គីស្ថាន បាននិយាយនៅថ្ងៃចន្ទថា ទាហានអាហ្វហ្គានីស្ថាន១.០៣៧នាក់ បានភៀសខ្លួនចេញពីខេត្ត Badakhshan ហើយឆ្លងព្រំដែនដើម្បីរក្សាជីវិតពួកគេ។ ប្រធានាធិបតីនៃប្រទេសតាហ្ស៊ីហ្គីស្ថាន លោក Emomali Rahmon ក្រោយមកបានចល័តទ័ពការពារចំនួន២០.០០០នាក់...