សិល្បៈ និង កម្សាន្ត
ក្រវែងចោល ទុក្ខសោកដដែលៗ! កញ្ញា វ៉ាន់ នីឡា វិលមកកាន់វិថីសិល្បៈជាថ្មី ជាមួយនឹងការជឿជាក់បំផុត
ភាពលែងរវីរវល់នឹងរឿងសិល្បៈ ជាពិសេសលើអាជីពចម្រៀង របស់ខ្លួន ក្រោយដើរចេញពីផលិតកម្ម រស្មីហង្សមាស កាលពីជាង២ឆ្នាំមុន កញ្ញា វ៉ាន់ នីឡា បានលេចមុខជាថ្មីក្នុងបទចម្រៀង មនោសញ្ចេតនាដ៏ពីរោះមួយបទ គឺបទ“មិនចង់ខូចចិត្ដដដែលៗ” នៅចុងខែធ្នូ ឆ្នាំ២០២១ នេះ។ បទ “មិនចង់ខូចចិត្ដដដែលៗ” បានបង្ហោះនៅលើទំព័រYoutube ឈ្មោះ “NETFOX” ដែលគេដឹងថាទំព័រនេះ ត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធ...