ព្រឹត្តិការណ៍
កម្ពុជានឹងមានរោងចក្រផលិតអគ្គិសនី ដើរដោយធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រឲ្យក្រុមហ៊ុនវិនិយោគ ចំនួន ៥បន្ថែមទៀត ទៅលើគម្រោង បង្កើតរោងផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម ដែលមានទុនវិនិយោគប្រមាណ ១២៨៣ លានដុល្លារ និងរោងចក្រផលិតឱសថ រោងចក្រផលិតអេប៉ុងស៍ ខ្នើយ ព្រមទាំងរោងចក្រកែច្នៃវេចខ្ចប់ ផលិតផលកសិកម្មផ្សេងទៀត។ តាមសំណើរសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ...