កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។ ទំនាក់ទំនងការទូតរវាង វៀតណាម...
ភ្នំពេញៈ កម្ពុជាឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគច្រើនបំផុតពីវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA ដែលដកស្រង់ទិន្នន័យចេញពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន១៥ បានទទួលការវិនិយោគពីប្រទេសវៀតណាមរយៈ៥ខែ គិតពីខែមករាដល់ខែឧសភា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកជាប្រទេសទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេ ពីវៀតណាមចំនួន៣០៣លានដុល្លារ ស្មើនឹង៥៥,៤% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។ បន្ទាប់មក ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលទទួលបានទុនវិនិយោគប្រមាណ៨៩,១លានដុល្លារ ឬ១៦,៣%...