សិល្បៈ និង កម្សាន្ត
សិលាចារឹកដ៏អាថ៌កំបាំងមួយនៅកម្ពុជា មិនទាន់មាននរណាអានដាច់នៅឡើយ មកដល់សព្វថ្ងៃ
សិលាចារឹកមួយក្នុងចំណោមសិលាចារឹកចំនួន១០ដែលរកឃើញនៅតំបន់ភ្នំសំបុក និងស្រុកសំបូរ ស្រុកស្នួល និងមេម៉ងខេត្តមណ្ឌលគិរីអាចនិយាយបានថាជាសិលាចារឹកដែលអានមិនទាន់ដាច់នៅលើពិភពលោកយើងនេះ។ បើតាមលោក កំ វណ្ណារ៉ា អ្នកជំនាញសិលាចារឹកខ្មែរ និងសំស្ក្រឹតបានឲ្យដឹងថាបច្ចុប្បន្នអ្នកស្រាវជ្រាវនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់សិលាចារឹកនេះថា ចារឹកក្នុងឆ្នាំណា ហើយក៏មិនដឹងថាចារឹកជាភាសាអ្វីដែរ ដោយត្រឹមតែដឹងច្បាស់ថាវាមិនមែនជាសិលាចារឹកជាភាសាបាលី សំស្ក្រឹត ខ្មែរ ចាម ឬមនប៉ុណ្ណោះ។ ប្រភពពីអ្នកជំនាញដដែលអះអាងថាលក្ខណៈទូទៅរបស់សិលាចារឹកនេះបានផ្ដើមដោយ ពាក្យថា ស្វាស្តិ និងមាននិមិត្តសញ្ញាដូចជាយុថ្កាទាំងអស់ ដែលសិលាចារឹកនេះអាចទំនងជារបស់ក្រុមអំបូរជនជាតិភាគតិចណាមួយ ដែលមានអារ្យធម៌រុងរឿងមានភាសា...