ព័ត៌មានអន្តរជាតិ
ការគាំទ្រអាវុធ ដោយអាល្លឺម៉ង់ សម្រាប់អ៊ុយក្រែន ឡើងដល់កម្រិតកំណត់
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht កាលពីថ្ងៃអង្គារម្សិលមិញ នេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ថា មកដល់ពេលនេះអាល្លឺម៉ង់ មិនអាចបញ្ចូនអាវុធ បន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ឡើយសម្រាប់កិច្ចការងារការពារជាតិ។ លោកស្រីបានបន្តទៀតថាកងកម្លាំងយោធាអាល្លឺម៉ង់ នៅពេលនេះ គឺត្រូវការអាវុធនៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីអាច ធានាបាននូវប្រព័ន្ធការពារជាតិដ៏រឹង ម៉ាំមួយដោយខ្លួនឯង។ លោកស្រីបានថ្លែងបែបនេះថា៖ ខ្ញុំត្រូវតែនិយាយការពិតក្នុងនាមជារដ្ឋមន្ត្រី ក្រសួងការពារជាតិថា ពេលនេះពួក...