សុខភាព និង ផ្លូវភេទ
អាការៈ៥យ៉ាង ដែលស្រ្តីគួរយក ចិត្តទុកដាក់
បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំសុខភាពខ្លួនឯងដែរ។អ្នកត្រូវតែសង្កេតដឹងឲ្យបាន នៅពេលមានអ្វីកើតឡើងខុសធម្មតាចំពោះរូបរាងកាយខ្លួនឯង។ជាពិសេសបើមានអាការៈដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្តទុកដាក់ទៅទៀត។ សម្រាប់ការឈឺចាប់ប្រចាំខែនោះអាព្យាបាលបានដោយលេបថ្នាំបំបាត់ការឈឺចាប់ឬទៅជួបនឹងគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យផ្តល់ថ្នាំលេបរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អ្នកខ្លះអាចនឹងរាគរួសជាប្រចាំ ឬក៏ទល់លាមកជាប្រចាំទៅវិញ។ អ្នកខ្លះក៏រាគរូសនិងទល់ឆ្លាស់គ្នារហូត។បើអាការៈធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យដើម្បីទទួលការណែនាំពីការហូបចុកនិងការព្យាបាល។ ជាពិសេសអ្នកកើតជំងែនេះច្រើនតែមិនទទួលស្គាល់ថាខ្លួនឯងមានជំងឺប្រភេទនេះទៀតផង ហើយស្ត្រីរមែងកើតជំងឺនេះច្រើនជាបុរសដល់ទៅ ២ដង។ ប្រសិនបលអ្នកចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងអាចកើតជំងឺទឹកនោមផ្អែមឬអត់នោះ អ្នកគួរតែទៅពិនិត្យឈាមមើល។ អ្នកមិនគួរបណ្តែតបណ្តោយយូរទេព្រោះទឹកនោមផ្អែមគឺជាដើមហេតុនៃជំងឺជាច្រើនទៀតដែលក្នុងនោះមានការខូចក្រលៀនឬធ្ងន់ធ្ងរដល់ខូចភ្នែកទៀតផង។ចង់បានសួតល្អត្រូវ បរិភោគផ្លែឈើ និងត្រី តាមការសិក្សារបស់ Harvard School of Public...