សុខភាព និង ផ្លូវភេទ
ការទទួលទានអាហារ កែច្នៃ ច្រើនអាចបង្កើនហានិភ័យ នៃការស្លាប់ដោយសារ ជំងឺបេះដូង ៩%
ញូវយ៉ក៖ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារ កែច្នៃជាច្រើនមុខរួមទាំងនំក្រអូប បង្អែម សូកូឡា និងប៊ឺហ្គឺអាចបង្កើនហានិភ័យ នៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់៩ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យញូវយ៉កបាន ប្រើទិន្នន័យពីការសិក្សាលើមនុស្សវ័យកណ្តាល ៣០០៣ នាក់ដើម្បីពិនិត្យតួនាទីនៃអាហារកែច្នៃលើជំងឺ សរសៃឈាមបេះដូង។ ក្រុមស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់អាហារកែច្នៃជ្រុលខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ហើយវាកាន់តែអាក្រក់អ្នកញ៉ាំកាន់តែច្រើន។ លោក Filippa Juul អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការរកឃើញរបស់យើងបន្ថែមនូវភស្តុតាងបង្ហាញពីគុណប្រយោជន៍សម្រាប់សរសៃឈាមបេះដូង...