ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ ៣ប្រទេសបង្ហាញអាថ៌កំបាំង នៅពីក្រោយការផុតពូជសត្វស្វាយក្ស
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីប្រទេសចិន អូស្ត្រាលី និងសហរដ្ឋអាមេរិកបានស្រាយអាថ៌កំបាំងនៃពេលវេលា និងរបៀប សត្វស្វាដ៏ធំបំផុតដែលធ្លាប់ស្គាល់នៅលើផែនដីត្រូវបានផុតពូជ។ ការសិក្សាបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងទស្សនាវដ្ដី Natureថា សត្វស្វា Gigantopithecus blacki ឬ G. blacki ជាសត្វស្វាយក្សមានកម្ពស់ ៣ ម៉ែត្រ មានទម្ងន់រហូតដល់ ៣០០ គីឡូក្រាម...