ព័ត៌មានអន្តរជាតិ
នាយកដ្ឋានអ៊ីនធើណេតចិន៖ បទប្បញ្ញត្តិមានគោលបំណង ការពារសុវត្ថិភាព សន្តិសុខតាមអ៊ីនធើណេត
ចិន៖ នេះបើយោងតាមសេចក្តីព្រាងច្បាប់ បានបង្ហាញកាលពីថ្ងៃសុក្របាននិយាយថា ការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះបណ្តាញប្រព័ន្ធព័ត៌មានសំខាន់ៗ ឬការលួចទិន្នន័យសំខាន់ៗ គួរតែត្រូវបានរាយការណ៍ទៅនាយកដ្ឋានអ៊ីនធើណេតក្នុងរយៈពេលជាក់លាក់មួយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ឯកសារត្រូវបានចេញដោយរដ្ឋបាលសន្តិសុខតាមប្រព័ន្ធអ៊ីនធើណរតនៃប្រទេសចិន ដែលជានិយតករអ៊ីនធើណេតកំពូលរបស់ប្រទេសនេះ កំណត់ការរំខានជារួមនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗសម្រាប់រយៈពេលប្រាំមួយម៉ោង ឬច្រើនជាងនេះថា ជាករណីសន្តិសុខតាមអ៊ីនធើណេតធ្ងន់ធ្ងរបំផុតតម្រូវឲ្យប្រតិបត្តិករពាក់ព័ន្ធរាយការណ៍អំពីឧប្បត្តិហេតុបែបនេះទៅកាន់ថ្នាក់ជាតិ។ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណរតឬអាជ្ញាធរសន្តិសុខសាធារណៈក្នុងរយៈពេលមួយម៉ោង។ ប្រសិនបើការវាយប្រហារតាមអ៊ីនធើណេតបណ្តាលឲ្យលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន ដែលជាកម្មសិទ្ធិរបស់មនុស្សជាង ១០០ លាននាក់ ឬប៉ះពាល់ដល់ការងារ ឬជីវិតរបស់អ្នកស្រុកជាង ៣០ ភាគរយក្នុងខេត្ត...