ព័ត៌មានអន្តរជាតិ
ការរញ្ជួយដី ដ៏ចម្លែករកឃើញជាលើកដំបូងដោយបេសកកម្ម Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប
អាមេរិក៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្កាយជួបប្រទះនឹងការរញ្ជួយដីដូច យើងនៅលើផែនដីដែលមាន កម្លាំងខ្លាំង ចលនាដូចរលកយក្សស៊ូណាមិ បណ្តាលឲ្យពួកវាផ្លាស់ប្តូររូបរាង ខណៈពេលកំពុងសាងសង់ផែនទី DNAនៃផ្កាយ២ពាន់លាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការរញ្ជួយដីទាំងនេះត្រូវបានគេស្គាល់ថា ជាលំយោលមិនមែនរ៉ាឌីកាល់ត្រូវបានរកឃើញនៅក្នុងផ្កាយរាប់ពាន់ដោយបេសកកម្ម Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុបដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge ។ ការរកឃើញមិននឹកស្មានដល់ត្រូវបានបង្ហាញក្នុងទិន្នន័យកំណប់ទ្រព្យចុងក្រោយបង្អស់របស់អង្គការសង្កេតរួមបញ្ចូលព័ត៌មានលម្អិតថ្មី និងកែលម្អសម្រាប់ផ្កាយជិត២ពាន់លាននៅក្នុង Milky Way ។ នៅពេលដាក់បញ្ចូលគ្នា នេះបង្កើតជាផែនទី...