ប្លែកៗ
ការវិភាគលើបង្គន់បុរាណ៖ ណាចក្រយូដាសម័យបុរាណ សម្បូរទៅដោយជំងឺរាគរូសដ៏សាហាវ
ស្រាអែល៖ ការសិក្សាថ្មីបង្ហាញឲ្យឃើញថា បង្គន់សម័យដើមនៅប្រទេសអ៊ីស្រាអែល បានបង្ហាញថា រាជាណាចក្រយូដាសម្បូរទៅដោយជំងឺ រាគរូសយ៉ាងខ្លាំងបំផុត ដែលធ្វើប្រជារាស្រ្តសម័យនោះមានការភ័យខ្លាច នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានយកគំរូលាមក បុរាណពីបង្គន់នៅទីក្រុងយេរូសាឡឹមចំនួន២ ដែលមានអាយុកាលប្រហែល ១៥០០ ឆ្នាំមុនធ្លាប់ជាផ្នែកនៃក្រុមអភិជន។ ពួកគេបានរកឃើញដាន នៃអតិសុខុមប្រាណកោសិកាតែមួយ Giardia duodenalis ជាមូលហេតុទូទៅនៃជម្ងឺរាគរូសចំពោះមនុស្សសព្វថ្ងៃនេះ។ ការរលាកពោះវៀនអាចនាំឲ្យរាករូសធ្ងន់ធ្ងរជាមួយនឹងស្លស ឬឈាមក្នុងលាមក ហើយអាចបង្កឲ្យមានការលូតលាស់ក្រិន ចុះខ្សោយមុខងារយល់ដឹង...