សុខភាព និង ផ្លូវភេទ
ការសិក្សា៖ ការលេបថ្នាំអាស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យ របស់អ្នកក្នុងការឆ្លងមេរោគ Covid-19 រហូតដល់២៩ ភាគរយ
អ៊ីស្រាអែល៖ ការសិក្សា របស់អ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែល បានបង្ហាញថា ការប្រើថ្នាំគ្រាប់អាស្ពីរីនមួយគ្រាប់ ក្នុងមួយថ្ងៃអាចជួយការពារប្រឆាំង និងកាត់បន្ថយហានិភ័យ របស់អ្នកនៃការឆ្លងមេរោគ Covid-19 រហូតដល់២៩ ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ថ្នាំធម្មតាថោក និងមានសុវត្ថិភាព ត្រូវបានចេញវេជ្ជបញ្ជាជាញឹកញាប់ ដើម្បីការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ក៏ដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មតា។ ទិន្នន័យពីមនុស្សជាង ១០,០០០នាក់ត្រូវបានគេធ្វើតេស្តិ៍ Covid-19...