បច្ចេកវិទ្យា
ការសិក្សា៖ ភាពអាថ៌កំបាំងជាច្រើន នៃផ្ទាំងថ្មដ៏ក្រាស់ លាក់ខ្លួននៅក្នុងជ្រៅ អាចជាសំណល់នៃភពបុរាណ Theia
អាមេរិក៖ ការសិក្សាថ្មីមួយ បានអះអាងថា ដុំថ្មដែលព័ទ្ធជុំវិញ យ៉ាងជ្រៅនៅលើផែនដី អាចជាបំណែកចុងក្រោយ នៃភពបុរាណ Theia គឺជាពិភពដំបូង បានប៉ះទង្គិចជាមួយផែនដីរាប់ពាន់លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ភពព្រះច័ន្ទ ត្រូវបានគេគិតថាបានបង្កើតឡើង ពីឥទ្ធិពលដ៏ធំនៅដើមដំបូង នៃការវិវត្តនៃប្រព័ន្ធព្រះអាទិត្យ នៅពេលភពមួយ ដែលមានទំហំប៉ុនភពព្រះអង្គារហៅថា Theia បានបុកនឹងផែនដី។ ជម្រៅនៅលើផែនដី គឺជាផ្ទាំងថ្មធំៗប្លែកគេហៅថា...