ព័ត៌មានអន្តរជាតិ
ការស្កែនកប៉ាល់ទំហំធំ ដំបូងបង្អស់មិនធ្លាប់មានពីមុនមក ទីបំផុតបង្ហាញបំភ្លឺពីលិចនៅឆ្នាំ១៩១២
កាណាដា៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ជាងមួយសតវត្សបន្ទាប់ពីកប៉ាល់ទីតានិកបានលិច ការស្កែនកប៉ាល់ទីតានិច ដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក បង្ហាញពីការលិចកប៉ាល់ជាប្រវត្តិសាស្ត្រ បង្ហាញពីព័ត៌មានលម្អិតគួរឲ្យភ្ញាក់ផ្អើល។ អ្នកជំនាញបានយករូបភាពឌីជីថលរាប់ពាន់សន្លឹក ដើម្បីបង្កើតការកសាងឡើងវិញនូវ 3D ដ៏គួរឲ្យភ្ញាក់ផ្អើល ឥឡូវនេះស្ថិតនៅចម្ងាយ ៣៥០ ម៉ាយពីឆ្នេរសមុទ្រនៃទីក្រុង Newfoundland ប្រទេសកាណាដា។ រូបភាពដែលចុះផ្សាយដោយ BBC បង្ហាញពីការបាក់បែកយ៉ាងលម្អិតជាងពេលមុនៗ រួមទាំងថ្មក្រានីតច្រែះនៅលើធ្នូរបស់កប៉ាល់ លេខសៀរៀលនៅលើស្លាបចក្រ...