ប្លែកៗ
ការស្រាវជ្រាវ៖ ឃ្មុំរៀនសូត្រកាន់តែ មានប្រសិទ្ធភាពជាមួយ នឹងការញ័រទឹកដម ដែលមានជាតិកាហ្វេអ៊ីន
ទីក្រុងឡូងដ៍៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សត្វឃ្មុំមិនត្រឹមតែជាមនុស្សឡើយ ប៉ុន្តែវាអាចដំណើរការ បានល្អប្រសើរដោយមានជំនួយពីជាតិ កាហ្វេអ៊ីន ដោយសារតែការរៀនសូត្ររបស់វាកាន់តែ មានប្រសិទ្ធភាពនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Greenwich បានរាយការណ៍ថា សត្វឃ្មុំរៀនសូត្របានកាន់តែមានប្រសិទ្ធភាព នៅពេលទឹកដមរបស់ពួកគេត្រូវបានគេដាក់បញ្ចូលជាមួយ សារធាតុរំញោចដ៏មានឥទ្ធិពល។ ការបន្ថែមជាតិកាហ្វេអ៊ីនអាចជួយ ឲ្យឃ្មុំចងចាំក្លិនផ្កាជាក់លាក់មួយដែលមានទឹកដមនៅខាងក្នុង ហើយធ្វើឲ្យពួកវាលម្អងផ្កានោះ។ អ្នកជំនាញគិតថា ការផ្តល់ជាតិកាហ្វេអ៊ីន ដល់ឃ្មុំអាចជំរុញឲ្យឃ្មុំបំពុលរុក្ខជាតិខ្លះ និងជួយកសិករដាំផ្លែឈើ បង្កើនទិន្នផល។...